.

Apple ដាក់ចេញកម្មវិធីថ្មីគឺ iOS 6.1

Apple ដាក់ចេញកម្មវិធីថ្មីគឺ iOS 6.1
ក្រុមហ៊ុន Apple បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទៅ​លើ​កម្មវិធី​ដ៏​សំខាន់​របស់​ខ្លួន គឺ iOS 6 ដែល​បាន​លើក​កំពស់​ទាំង​សម្លេង​និង​ប្រព័ន្ធ​សម្រាប់​ចាប់​សញ្ញា​ពី​រលក​ ធាតុ​អាកាស ព្រម​ទាំង​បាន​ជួស​ជុល​ទៅ​លើ​កំហុស​របស់​បចេ្ចកទេស​មួយ​ចំនួន​ផង​ដែរ។ iOS 6.1 ដែល​ចេញ​មក​បន្ទាប់​ពី​ការ​សាក​ល្បង​កែ​ច្នៃ​នៃ​ប្រព័ន្ធ​បេតា​ប្រាំ ក្រោយ​ពី​បាន​ដាក់​អោយ​ប្រើប្រាស់​iOs 6 កាល​ពី​ខែ​កញ្ញា។ រួម​បញ្ចូល​ទាំង 4G LTE សម្រាប់​ទ្រទ្រង់​កម្មវិធី​បន្ថែម​ទាំង​៣៦​របស់ iPhone និង​២៣​ផ្សេង​ទៀត​ទៅ​លើ iPad។ បន្ថែម​ពី​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ក្នុង​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ​អាច​ទិញ​សំបុត្រ​ចូល​មើល​កុន​តាម​រយៈ Fandango ដោយ​កម្មវិធី​នេះ​បាន ហើយ​ថែម​ទាំង​អាច​ទាញ​យក​ចំរៀង​ផ្សេងៗ​ចូល​មក​ក្នុង​ឧបករណ៍ iOS ពី iCloud (ទិន្នន័យ​ក្នុង​ពពក) ទៀត​ផង។
ដើម្បី​ទាញ​យក​កម្មវិធី​នេះ បើក​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដោយ​ចូល​ទៅ​ក្នុង Setting រួច​ជ្រើស​រើស​ពាក្យ General។ ការ​ផ្តល់​ទិន្នន័យ​ថ្មី​នឹង​ឃើញ​មាន​តាម​រយៈ Software Update ដែល​បង្ហាញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​ប្រើប្រាស់​គួរ​តែ​រក្សា​ទំហំ​នៃ​កន្លែង​ទុក​កម្មវិធី iOS 6.1 ដែល​អាច​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ ១GB ដូច្នេះ​អ្នក​អាច​រៀបចំ​ទូរស័ព្ទ​របស់​អ្នក​មុន​នឹង​ធ្វើ​ការ​ទាញ​យក​នេះ។
Share this post :

Post a Comment

Archive

Other Recent Articles

Feature Posts

We Love Our Sponsors

Subscribe

Enter your email address below to receive updates each time we publish new content..

Privacy guaranteed. We'll never share your info.

ផលិតកម្ម [ PRODUCTIONS]

Template Information

Sponsor

 
ព័ត៌មានសម្រាប់អាយធី| ចែក​រំលែក​ចំណេះ​ដឹង | ជ្រុងមួយនៃបច្ចេកវិទ្យា | ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍
រក្សាសិទ្ឋកែប្រែគ្រប់បែបយ៉ាងដោយ 2011 © 2013. sok sok - All Rights Reserved
សម្រាប់លោកអ្នកដែលចង់ ផ្សាយពាណិជ្ជកម្មនៅក្នុង ព័ត៌មានសម្រាប់អាយធី
ទំនាក់ទំនងតាមរយៈ លោក៖សុវណ្ណ ដារា